ចិន៖ ស្ត្រីម្នាក់ត្រូវបានគេស្គាល់ថា ជាអ្នកមានស្តុកស្តម្ភម្នាក់ បានជ្រើសយកក្មេងអនាថាមកចិញ្ចឹមជាបន្តបន្ទាប់រហូតជាង ១០០នាក់ ដែលកន្លែងស្នាក់នៅ ហូបចុក និងថ្លៃសិក្សាអ្នកស្រីរ៉ាប់រងទាំងអស់។ នៅប៉ុន្មានឆ្នាំចុងក្រោយសេដ្ឋីនីចិត្តធម៌នេះ ជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរ គឺជំងឺមហារីក ហើយពេលនេះអ្នកស្រី​កំពុងខ្វះខាតថវិកាសម្រាប់ព្យាបាលជំងឺ។

ថ្វីត្បិតតែអ្នកស្រីធ្លាក់ក្នុងសភាពដុនដាបបែបនេះក្តី ប៉ុន្តែអ្នកស្រីនៅតែខិតខំធ្វើការដើម្បីរកប្រាក់ផ្គត់ផ្គង់កុមារអនាថា​ទាំងនោះដដែល។ គួរបញ្ជាក់ថា ស្ត្រីចិត្តធម៌នោះមានឈ្មោះ លី លីជួន វ័យ៤៣ឆ្នាំ រស់នៅប្រទេសចិន បាន​ចំណាយពេល​​ជាង ២០​ឆ្នាំ ចិញ្ចឹម​ក្មេង​អនាថា​ជាង ១០០​នាក់​។