ភ្នំពេញ៖ ប្រភេទកីឡាករប្រដាល់ មិនមែនដើម្បីតែកំដរមហិច្ឆិតា របស់បុគ្គលស្នេហាវិស្ស័យកីឡាករប្រដាល់និងភាពក្លាហាននោះទេ ។ កីឡាករប្រភេទ ដ៏ឈឺសាច់ បែកឈាមសស្រាក់នេះក៏ជាផ្នែកដ៏សំខាន់សម្រាប់មុខមាត់ប្រទេសជាតិ លើការថែរក្សា បន្តមរតកវប្បធម៌ក្បាច់គុនផងដែរ។
ខណៈក្រឡេកមើលជ្រុងមួយនៃស្ថានភាពរបស់អ្នកបន្តមរតកវប្បធម៌កីឡាករដ៏ឈឺសាច់នេះវិញ ក៏ផ្ទុះនូវសូរ្យដំណាល់មិនដាច់ពីមាត់ថា «គួឲ្យអាណិតណិត ស្ទើស្រក់ទឹកភ្នែកណាស់»។ ភ្ជាប់នឹងសូរ្យដំណាល់ពីមានអ្នកនិយមស្នេហាវិស្ស័យកីឡាករប្រដាក់ខ្មែរនេះ នៅលើបណ្ដាញសង្គម ក៏បានទម្លាយឲ្យដឹងដែរថា«ជីវិតអ្នកប្រដាល់ខ្មែរ ឃើញហើយខ្លោចចិត្តណាស់ ហួសវាចានឹងថ្លែង បើស្រលាញ់អាណិតពូកគាត់សូម ឡាចនិងស៊ែរម្នាក់មួយមក»។
ទោះយ៉ាងណាក្នុងនោះក៏មានអ្នកបញ្ចេញមតិបែបអវិជ្ជមានចំពោះក្រុមអ្នកស្នេហាវិស្ស័យកីឡាករនេះដែរ ដែលបញ្ចេញមតិផ្ទុយថា« ខ្វះអីរបររកស៊ី ទៅជល់គ្នានាំអោយយ៉ាប់ ចំណែកការងារក៏មានគគោកហេតុអី មិនរកធ្វើទៅយកជីវិតធ្វើជាដើមទុនទៅវិញ នេះហើយជាបាបកម្ម »។
