ភ្នំពេញ៖ ទាំងទឹកមុខស្រពាប់ស្រពោន ស្រ្តីវ័យចំណាស់ម្នាក់ បានដួលសន្លប់ទាំងកណ្តាល់អាត្រាតនៅតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ស្ថិតនៅចំណុច ផ្លូវលេខ លេខ ២០៥ សង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន កាលពីវេលាម៉ោង ២និង១០នាទីយប់ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨។

ពីហេតុការណ៍ដ៏គួរឲ្យសង្វេគនេះ បង្ហាញពីទឹកចិត្តម្តាយមានចំពោះកូនស្រីនេះ ក៏ត្រូវបាន បុរសម្ចាស់ម៉ូតូឌុប ដែលបានដឹកស្រ្តីចំណាស់ម្នាក់នេះសស្រាកស្វែងរកូនស្រីនោះ ក៏បានបង្ហើបឲ្យដឹងថា«មុនពេលកើតហេតុគាត់ឃើញស្ត្រីខាងលើ បានហៅម៉ូតូឌុបគាត់ជិះ ខណៈរូបគាត់បានឌុបស្ដ្រីខាងលើមកដល់ផ្លូវ 205 នៅម្ដុំកៅដាយ ស្ត្រីនោះបានដួលសន្លប់លើថ្នល់។ក្រោយមកក៏ត្រូវដឹកតាមរថយន្តសាមុយដឹកស្ដ្រីខាងលើទៅមន្ទីរពេទ្យ»។

ប្រភពដដែលបានបញ្ជាក់ថា «កូនស្រីដែលបាត់ខ្លួនមានឈ្មោះ កាកា អាយុ16ឆ្នាំ បាត់ខ្លួនអស់រយៈពេល០៥ថ្ងៃហើយ ដូច្នេះបើកូនស្រីបានឃើញសូមប្រញាប់មករកម្ដាយផង »៕