ពោធិ៍សាត់៖ អតីតតារាភាពយន្តជើងចាស់ លោក ខៃ ប្រសិទ្ធ ក្នុងដំណើរមនុស្សធម៌ហោះពីដែនកោះអូស្រ្តាលី មកសង្គ្រោះជីវិតតារាសម្តែងជំនាន់ថ្មីខ្សត់ទ្រព្យ ក៏ជួបភ័ព្វអាក្រក់ក្នុងជីវិតដ៏ក្មេងខ្ចី ដាច់សរសៃរប្រើសបេះដូង កញ្ញា ពេជ្រ ចរណៃ បង្កឲ្យមានការសរសើកក្រើវិថីសិល្បៈ។ នៅព្រឹកថ្ងៃទី៩ខែធ្នូនេះ ក៏មានការទម្លាយថា នៅយប់ថ្ងៃទី៨ខែធ្នូ តារាភាពយន្តចិត្តធម៌ លោក ខៃ ប្រសិទ្ធ ក៏សម្ងំ ធ្វើខួបកំណើតស្ងាតៗនៅទឹកដីកំណើតខេត្ត ពោធិ៍សាត់។

បង្ហាញឲ្យដឹងផងដែរ ខួបកំណើត តារាភាពយន្តជើងចាស់ លោក ខៃ ប្រសិទ្ធ នេះមិនត្រូវបានទម្លាយដោយសាមីខ្លួនឬក៏ជាសាច់ញាតិណាម្នាក់នោះទេ ខណៈអ្នកស្រី សុខុន លី អាណិកជនមកពីបារាំង និងជាអ្នកធានាតារាទៅសម្តែងនៅបារាំង បានបង្ហោះក្នុងគណនីរបស់អ្នកស្រី នូវរូបថតចំនួនពីរសន្លឹក ដែលអ្នកស្រីបានថត រួមលោក ខៃ ប្រសិទ្ធ ក្នុងពិធីខួប នៅខេត្តពោធិសាត់។ អ្នកធានាតារាសិល្បៈខ្មែរទៅច្រៀងនៅបារាំង ដ៏មានប្រជាប្រិយភាពវ័យជាង៦០ឆ្នាំរូបនេះ ក៏បានពណ៌នាប្រាប់តារាញូស៍ដឹងថា «លោក ខៃ ប្រសិទ្ធ គាត់បានធ្វើខួបធំដុំទេ គាត់ធ្វើលក្ខណៈគ្រួសារជុំបងប្អូនគាត់នៅពោធិសាត់ ហើយគាត់ទទួលបានដំណឹងថា ខ្ញុំមិនស្រុកខ្មែរ គាត់ក៏ហៅខ្ញុំចូលរួម»។

ក្នុងហ្វេសប៊ុក អ្នកស្រី សុខុន លី បានសរសេរសារជូនពរ លោក ខៃ ប្រសិទ្ធ ថា «ជូនពរថ្ងៃបុណ្យខួបកំណើតប្អូនប្រុស ខៃ ប្រសិទ្ធិ ជួបតែក្តីសុខសប្បាយមានសុភមង្គលក្នុងជីវិត គ្រប់ពេលគ្រប់វេលា»។ ខណៈនេះអ្នកស្រីក៏បានបង្ហើបថា «តាមដឹងការធ្វើខួបកំណើតយប់ម៉ិញនេះ លោក ខៃ ប្រសិទ្ធ គាត់ធ្វើក្នុងវ័យ៥៨ឆ្នាំ ហើយគាត់មិនចង់ធ្វើធំដុំអីទេ ។ មនុស្សគាត់ចូលចិត្តភាពស្ងៀមស្ងាត់»។

សូមទស្សនាវីដេអូ!!