ភ្នំពេញ៖ បន្ទាប់ពីកូនប្រុសទាំង៣ បានចុះកុងត្រា ផ្លូវការចូលផលិតកម្ម រស្មីហង្សមាសមកលោក ព្រាប សុវត្ថិ បានបង្ហាញជំហរថា «ខ្ញុំចង់បន្តវិថី ចម្រៀងនេះ ជាមួយកូនប្រុស ខ្ញុំរហូតទស្សនិកជន លែងគាំទ្រ»។ ខណៈដែលឃើញវត្តមានកូនប្រុសទាំង៣ អាចមានសមត្ថភាព រហូតក្លាយ ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដូចលោកដូច្នេះ។

ឪពុករូបនេះរីករាយយ៉ាងខ្លាំងថែមទាំងរៀបរាប់ថា«ខ្ញុំពិតជារំភើបណាស់នៅពេលឃើញ ពួកគាត់មានទេពកោសល្យបែបដូច្នេះ ហើយនេះគឺជាអ្វីដែលខ្ញុំចង់ឃើញ»។ បន្ថែមពីការរៀបរាប់នេះ លោក ព្រាប សុវត្ថិ ងារកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបានអះអាងថា« ខ្ញុំនឹងបន្តវិថីចម្រៀងជាមួយពួកគាត់រហូត ទស្សនិកជន លែងគាំទ្រ»។

ទន្ទឹមនិងនោះលោកក៏បានបង្ហាញថា វត្តមានកូនប្រុសទាំងបីរបស់ខ្ញុំអាចនឹងធ្វើឱ្យ ទីផ្សារផលិតកម្មរស្មីហង្សមាសកាន់តែមានភាពរីករាយចម្រើនមួយ កម្រិតទៀត។ ជាពិសេស ការគាំទ្រ ពីទស្សនិកជន ព្រោះតែខ្ញុំ ជឿជាក់ថា សមត្ថភាព កូនប្រុសរបស់ខ្ញុំ គឺមិនធ្វើឱ្យទស្សនិកជន ខកបំណងនោះទេ។