ភ្នំពេញ៖ បន្ទាប់ពីផ្ទុះព័ត៌មានថាមាននារីវ័យក្មេងរូបស្រស់សោភាម្នាក់ បង្ហោះសារនឹងរូបថត អះអាងថា ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ជាបងស្រីបង្កើត តែមិនទទួលស្គាល់បងប្អូនរួចមក ក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទន្ទឹងរង់ចាំការស្រាយបំភ្លឺចំពោះករណីមួយនេះ ពីសាមីខ្លួនផ្ទាល់។ មិនបង្អង់យូរចំពោះប្រតិកម្មមួយនេះដែរ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន បានបកស្រាយយ៉ាងខ្លី ពាក់ព័ន្ធនិងសារអះអាងរបស់នារីវ័យក្មេង នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ (ប៊ី យូរី) ។

ខណៈនាង ហ៊ិន ច័ន្ទនីរ័ត្នពោលថា៖« ហួសចិត្តពេលឃើញគាត់មកនិយាយថា មិនទទួលស្គាល់ប្អូនស្រីបង្កើត។ ខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេ។ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាពិធីការិនីនិងជាតារាសម្តែងល្បី ដែលពោលថា មិនចង់បកស្រាយច្រើនលើសនេះនាំតែ វែងឆ្ងាយ។ប៉ុន្តែនាងបញ្ជាក់ខ្លីថា «បើគាត់មិនត្រូវជាអ្វីនឹងខ្ញុំផង តើឲ្យទៅទទួលស្គាល់គាត់យ៉ាងម៉េច?»។ មុននេះគណនីហ្វេសប៊ុក ប៊ី យូរី ដែលម្ចាស់គណនីមានរូបឆោមសម្ផស្សស្រស់សោភា និងមានទម្រង់មុខស្រដៀងនិងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នាងបានអះអាងថា «ខ្លួនគឺជាប្អូនស្រីបង្កើតរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ខ្លួនការឈឺចាប់ណាស់ដែលមានបងស្រីមិនស្គាល់ សូម្បីតែគ្រូសារ ខ្លួនឯង ! រហូតដល់ប្អូនឈរថតជាមួ យនៅតែមិនដឹងការពិតតើបងស្រីគេគ្រប់រូបគេធ្វើចឹងដាក់ បងប្អូន ម៉ាក់ ប៉ា ចឹងដែរអត់? រឺក៏មានតែបង ស្រីខ្ញុំទេដែលមិនហ៊ានទទួលស្គាល់ក្រុមគ្រួសារខ្លួនឯង? ខ្លាចគេដឹងការពិតធ្វើអី មុននឹងក្រោយគង់តែគេដឹងទេ កុំដល់ពេលដែលហួសពេលហើយ ទើបមកនិយាយ ស្តាយក្រោយប្អូនស្គាល់បង តែបងមិនស្គាល់ ប្អូន យើងបែកគ្នារយៈពេលយូរហើយ តែគង់ថ្ងៃណាមួយវានឹងលាតត្រដាង ការពិតហើយគ្រាន់តែយូរនឹងឆាប់។ ប៉ុន្តែបើតាមប្រយោគបកស្រាយខ្លីរបស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន អាចសបញ្ជាក់យ៉ាងច្បាស់ថា នាង មិនមានពាក់ព័ន្ធជាប់សាច់ឈាម នឹងប្អូនស្រីដែលបង្ហោះសារចោទប្រកាន់ខ្លួននោះទេ។ បើទោះជានារីវ័យក្មេងនោះអះអាងថា ការពិតនិងត្រូវលាតត្រដាងឆាប់ៗ ហើយថា បើពាក្យនោះជាការពិតតើថ្ងៃនោះ ហ៊ិន ច័ន្ទនីរ័ត្ន នៅមានអ្វីដោះសារទៀត។