ភ្នំពេញ៖ កូនប្រុសសំណព្វតារាកំប្លែងនិងចម្រៀងអាយ៉ៃល្បី លោក យាយ យ៉យ នាយ ព្រែក បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីកាយវិការ Surprise ខួបកំណើត ដែលគូដណ្តឹងធ្វើឲ្យ ជាមួយកាដូ នំខេក និងសារជូនពរជាមួយនឹងក្តីប្រាថ្នា ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់ភ្ញាក់ផ្អើល។

បង្ហាញពីរូបភាពបង្ហាញពីភាពផ្អែមល្ហែម រវាង នាយ ព្រែក និង គូដណ្តឹង នៅតែបញ្ជាក់ឱ្យឃើញ អ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងនោះ ក្នុងហ្វេសប៊ុក នាយ ព្រែក ដែលជាម្ចាស់ខួបក៏បានបង្ហាញឲ្យឃើញដែរថា«មិនដែលភ្លេចពី ថ្ងៃពិសេសៗរបស់ខ្លួន»។

ក្នុងនោះគូដណ្ដឹងនាយ ព្រែក ក៏សរសេរសារជូនពរថា« Surprised BD Hunii យប់មិញរីករាយថ្ងៃកណើតបងសំលាញ់ 09.01.2018 អូនជូនពរបងអោយមានសុខភាពល្អ កាន់តែសង្ហារជាងនេះហើយរកលុយអោយបានច្រើនៗណា»។

ក្នុងនោះដដែលបន្តថា«សូមអោយបងប្រាថ្នាអ្វីសូមអោយបានសម្រេខគ្រប់បំណង ប្រកបការងារអីសូមអោយជោគជ័យជាពិសេសគឺសូមអោយបងស្រលាញ់អូនរហូត…ស្រលាញ់អោយខ្លាំងៗ ធ្វើអោយអូនញញឹមនឹងសប្បាយចិត្តរាល់ថ្ងៃ»។