ភ្នំពេញ៖ នៅមុននេះ តារាសម្តែងនិងពិធីការិនី ភេទទីបី នាង ប៉ុប ពី ក៏ធ្វើឲ្យមហាជន ពិសេសបុរសៗ នាំ គ្នា លាន់មាត់ទាំងភ្ញាក់ផ្អើល ខណៈដែលតារាកែប្រអប់លេខរូបនេះ ក៏ត្រូវបានពឹងអ្នកសិល្បៈជើងចាស់ បង្ហោះ សារ ផ្សព្វផ្សាយរកគូអនាគត។Image may contain: 1 person, smiling, standing

តែយ៉ាងណា មកទល់និងពេលនេះ នៅមិនទាន់លេចឮនៅឡើយ ពីដំណឹងថា តារាកែប្រអប់លេខ(កែភេទ)នាង ប៉ុប ពី រកបានបុរសចិត្តស្មោះ មិនស្រម៉ៃថា នាងក៏ជាអតីតមនុស្សប្រុសដូចគ្នា ស្មគ្ររួមរស់ ធ្វើជាគូ គាប់ ទ្រនាប់បា្រណហើយនៅនោះទេ ខណៈដំណឹងផ្សព្វផ្សាយ ដ៏ភ្ញាក់ផ្អើលនោះក៏ស្ងៀបតាមពេលវេលាដែរ។Image result for ប៉ុប ពី

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ នឹងលេចឡើងពេលនេះ តារាភេទទីបី កែភេទរូបនេះ ក៏ត្រូវបានអ្នកសិល្បៈរួមវិថី លួចសរសើរមិនដាច់ពីមាត់ទៅវិញ។ ដែលការសរសើរនេះ ក៏ត្រូវបាន គេនាំគ្នា ដំណាល់ថា «ទោះជាតារា ភេទទី បី ពិតមែនប៉ុន្តែ ប៉ុបពី ត្រូវបានអ្នកសិល្បៈគ្រប់ជំនាន់សរសើរថាមានអត្តចរិកល្អគួរអោយរាប់អាន»។Image result for ប៉ុប ពីImage may contain: 1 person, close-up