ភ្នំពេញ៖ នៅមុននេះ តារាចម្រៀង ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានឡាំប៉ាតវ៉ាកក្រើក នៅក្នុង គណនី ហ្វេសប៊ុក ទៅនិងបុរសវ័យជ្រេរម្នាក់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជោតិ ជាំក្សាន្ត ខមមិនចំអកចំ អន់ឲ្យអ្នក មានគុណនាងថា « តា ច្បាស់ជាស្លាប់លើបង្គងហើយ តា កុំខំពេកមួយយប់តែមួយដងបានហើយ»។

ក្នុងកំហឹងឡាំប៉ា ពីតារាចម្រៀងពហុជំនាញ ដាក់ទៅម្ចាស់គណនីហ្វេសប៊ុក ជោតិ ជាំក្សាន្ត លើពាក្យពេចន៍ ចំ អកឲ្យអ្នកមានគុណនោះ អ្នកនាង ខាត់ សុឃីម ក៏បានចេញសារយ៉ាងដាច់ណាត់ដាក់ទៅម្ចាស់គណនីហ្វេសប៊ុក ជោតិ ជាំក្សាន្តថា «បើមិនចេញសូមទោស លើពាក្យពេចន៍ ចេតនា មើលងាយអ្នកមានគុណខ្ញុំទេ ខ្ញុំនឹងមិន អត់អោនឲ្យនោះទេ»។

តបនូវការប្រកាសរបស់អ្នកនាង ខាត់ សុឃីម នេះ ម្ចាស់គណនីហ្វេសប៊ុក ដែលប្រមាថ កំលាំងថាម ពល ឪពុក នាង នៅថ្ងៃទី៩នេះ ក៏ចេញសារសុំទោសជាសាធារណៈ ខណៈអ្នកនាង ខាត់ សុឃីម ឃើញដូច្នេះ ក៏តបនូវ ពាក្យ អរគុណទៅវិញដ៏ទន់ភ្លន់ផងដែរ។ ខណៈម្ចាស់គណនីហ្វេសប៊ុក ជោតិ ជាំក្សាន្ត ក៏បានចេញ មុខសុំទោស ជា សាធារណៈក្នុងពាក្យពេចន៍ថា « ខ្ញុំសុំទោសរាល់កំហុសដែលយល់ច្រលំ មនុស្សទាំងអស់តែងតែមានខុស និង ត្រូវជៀសមិនរួចឡើយ»។Image result for ខាត់ សុឃីម