កណ្តាល៖ កុមារីវ័យ១ឆ្នាំ ជាកូនទី៤ នៃគ្រួសារក្រីក្រមួយ នៅ ភូមិ ឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ត្រូវបានម្តាយទួញរៀបរាប់ថា « នាងកើតមកមិនមានទងសួត ហើយធ្វើឲ្យ កើត ជម្ងឺ ក្រឹន ថ្លើមជាទម្ងន់ រាល់ថ្ងៃពុកម្តាយរកលុយព្យាបាលនាងឡើងខ្សោះខ្លួនហើយ ឥឡូវខ្វះខាតថវិការ ចង់នាំនាង ទៅពេទ្យគុន្ធបុប្ផាសៀមរាបម្តង តែខ្វះលិទ្ធភាពធ្វើដំណើរនិងហូបចុកផ្សេងៗ ។

ក្នុងបណ្តាញសង្គម ពីម្ចាស់គណនីហ្វេសប៊ុក សាន សេកសុខុម ដែលបានចែករំលែករូបភាពដ៏គួរអាសូរពន់ពេក នៃរូបភាពកុមារីដ៏អភ័ព្វវ័យមួយឆ្នាំនេះ លោកបានដង្ហើយថា « មិនបានជួយ ឬ គ្មានលទ្ធភាពជួយជាថវិការ សុំត្រឹមជួយ ចែករំលែកបន្តឲ្យសប្បុរសជនផ្សេងៗបានឃើញផងបានទេ?។ ក្នុងនោះលោក ក៏បានអំពាវដល់ សប្បុរសជន លោកឧកញ្ញា លោកជំទាវ ទាំងក្នុងនិងក្រៅស្រុកទាំងអស់ សូមជួយដល់ក្មេងស្រីម្នាក់នេះផង ។