ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៨ នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ ដែលបង្កដោយមន្ត្រីយោធាផ្កាយ១ម្នាក់ បានបើករថយន្តទំនើបមួយគ្រឿង ក្នុងស្ថានភាពស្រវឹងជោកជាំផងនោះ ក៏រេចង្កូតជ្រុលបុកក្បាលស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចទាំងយប់តែម្ដង។
ជនបង្កត្រូវបានគេស្គាល់ថា មន្ត្រីយោធាផ្កាយ១ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៨១០៥ បុករបាំងពុះចែកទ្រូងផ្លូវយ៉ាងដំណំ តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ រួមទាំងម្ចាស់រថយន្តផងដែរ។ រំពេនោះ ម្ចាស់រថយន្ត ឡង់គ្រីស័សេរ៊ីទំនើបនោះ បានរត់ចូលរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង៕
