ភ្នំពេញ៖ តារាសម្តែងស្រីមានឈ្មោះបោះសម្លេង អ្នកនាង លី ម៉ារីណា បានឈរជើងនៅលើវិថីសិល្បៈ អស់រយៈពេលជាយូរ តែមួយរយៈកន្លងទៅក្រោយពីរៀបការរួចអ្នកនាងក៏បានផ្អាកពីសិល្បៈ អស់មួយរយៈធំ ខណៈស្វាមីអាណិកជនអាមេរិកដឹកជញ្ជូនទៅរស់នៅឯនាយសមុទ្រជាមួយ​។​

តែពីដំណើរដឹកដៃស្វាមី​វិលមកនៅប្រទេសកំណើតវិញ គេក៏ឃើញថា តារាកូនមួយរូបសម្ផស្សនៅតែស្រស់ផូផង ទាំងវ័យក៏រាងជ្រេបន្តិចក្តី នាង លី ម៉ារីណា ក៏ទទួលបានផ្លែផ្កាខ្លាំងឡើងវិញ ទាំងឳកាសសម្តែងភាពយន្ត​និងពិធីការិនី។ ក្រោមការសរសើរពីដំណើរត្រឡប់ក្រោមមកស្តាយឳកាសការងារសិល្បៈ ក៏រីកចំរើនរំពេចនោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកក៏បានទម្លាយឲ្យដឹងផងដែរថា«ស្ងាត់ៗ លី ម៉ារីណា បើកហាងលក់សំលៀកបំពាក់មួយយ៉ាងធំ»។