ភ្នំពេញ៖ អតីតតារាសម្តែងស៊ិចស៊ី វ៉ាង ស្រីណូ បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំ នៅស្ងំប្រឹងតែនឹងការងាររកស៊ីលក់ផលិតផលតាមបណ្តាញសង្គមយ៉ាងសស្រាក់ និងម្តងម្កាល់ក៏បង្ហាញពីទង្វើមនុស្ស​ទាក់ទាញការចាប់អារម្មណ៍ផង​។

ព្រមនឹងសម្ងំធ្វើខ្លួន ដូចជាសេដ្ឋីនី ក្នុងនាទីជាថៅកែនាំផលិតផលថែរក្សាសម្រស់មកពីក្រៅប្រទេស ក្នុងជីវិតដ៏អាថ៌កំបាំង ក្នុងភាពហ៊ឺហារនេះ នៅថ្ងៃទី៨មករា​នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងបានបង្ហោះរូបជាច្រើនសន្លឹក ជុំជាមួយមិត្តភក្តិស្និទ្ធស្នាលសាទរពិធីខួបកំណើតនាង អមនឹងការតុបតែងជាមួយផ្កា យ៉ាងស្រស់ស្អាត។

យ៉ាងណាមិញគេសង្គេតឃើញថាតារារូបនេះ បានស្លៀករ៉ូបខ្មៅមួយឈុតដែលមើលទៅមានភាពទាក់ទាញ និងស្រស់ស្អាត ថែមទាំងអាចធ្វើឲ្យគ្រប់គ្នា មិនសរសើរមិនបាន។