ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះនៅលើគណនីហ្វេសប៊ុករបស់លោក តាន គឹមសួ បានបង្ហោះវីដេអូមួយដែលបង្ហាញពីការចុះសួរសុខទុក្ខដល់ស្រ្តីខូចកូនក្នុងផ្ទៃ មានអាយុ៧ខែ ដែលមានការចូលរួមពីសំណាក់តារាសម្ដែងពីរដួងនោះគឺ សារាយ សក្ខិណា និង នី មុន្នីនាថ ។
ដោយការបង្ហោះវីដេអូនេះក៏មានកាសរសេររៀបរាប់ថា«ពួកយើងទើបតែមកពីសួរសុខទុក្ខបងស្រីម្នាក់ដែលទើបតែខូចកូនក្នុងផ្ទៃ។ ពិតជាអរគុណចំពោះទឹកចិត្តរបស់ប្អូនស្រី Saray Sakanaនិងប្អូនស្រី កនិ ហា ដែលបានឆ្លៀតពេលដ៏មានតម្លៃដើម្បីយកថវិការជូននិងលើកទឹកចិត្តដល់បងស្រី»។
លោកបន្តទៀតថា«សង្ឃឹមថានឹងមានសប្បុរសជនមកសួរសុខទុក្ខបងស្រីជាបន្តបន្ទាប់ទៀត»។នេះគឺជាទឹកចិត្តដ៏ល្អមួយរបស់អ្នកសិល្បៈ ហើយក៏ជាកម្លាំងចិត្តមួយដល់អ្នកមីងផងដែរ។
