ភ្នំពេញ៖ តារាសម្តែង លី ឌីណា ដែលមហាជនភាគច្រើនបានស្គាល់តាមរយៈខ្សែភាពយន្តរឿង «សុផាត» បានជួបទុក្ខធំ ខណៈមិត្តភក្រនាងម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួនកាលពីរាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ​២០១៨ ម្សិលមិញនេះ។

ជាមួយគ្នានោះ តារាសម្តែង លី ឌីណា បានរំឭករឿងរ៉ាវ​មួយចំនួនរបស់នាង និងមិត្តភក្រកាលពីនៅមានជីវិតថា «អូនតែងប្រាប់បងថា មានរឿងអ្វីត្រូវចេះតស៊ូ មិនត្រូវចុះចាញ់ឡើយ។ ចាប់ពីពេលនេះតទៅ យើងលែងបានឃើញមុខគ្នាហើយ»។ គួរបញ្ជាក់ថា មិត្តភក្រ លី ឌីណា ដែលបានសម្លាប់ខ្លួននោះ មានវ័យ ២៥ឆ្នាំ មានរបរ​ជាអ្នកចម្រៀងអកក្តង់រោងការ បានលេបថ្នាំសម្លាប់ខ្លួនអស់ជាច្រើនគ្រាប់ ដែលមិនអាចជួយសង្គ្រោះបាន៕