ភ្នំពេញ៖ ថ្មីៗនៅលើបណ្ដាញសង្គមមានរឿងគួឲ្យភ្ញាក់មួយ ហើយក៏មានការចែករំលែកតៗគ្នានូវរូបភាពប្ដីប្រពន្ធពីរនាក់ ដែលមានខ្សែជីវិតអភ័ព្វត្រូវចំណាក់ស្រុកទៅធ្វើជាពលករកាប់អំពៅនៅថៃក៏សម្រាកបានកូនស្រីនៅក្នុងចមការអំពៅ ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមចោទជាសំនួរ ហេតុអ្វីបាននាងតូចឈ្មោះ សី?

យោងតាមការឆ្លើយតបនិងសំនួរនេះដែលមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយទម្លាយថា«ពលករខ្មែរចំណាកស្រុក២នាក់ប្តីប្រពន្ទស៊ីឈ្នួលកាប់អំពៅអោយថៅកែថៃនៅភូមិខ្លងវ៉ា ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រៈកែវ ឈឺព្រោៈខ្លាំងពេកទ្រាំមិនបានក៍សម្រាលកូនក្រោមគុមឬស្សីក្បែរចំការអំពៅក្នងទឹកដីថៃតែម្តង»។ ដោយស្ថិតក្នុងសភាពតោកយ៉ាកមិនសូវធូរធាផងនោះទាំងពីរនាក់ប្ដីប្រពន្ធរកអ្វីពុំទាន់ដើម្បីទៅមន្ទីពេទ្យផងនោះបណ្ដាយអោយភរិយាសម្រាលកូនក្រោមគុមឬស្សីទៅ។