បាត់ដំបង៖​ អាស្រ័យនិងភូមិ រងនូវភ័ព្វអាម៉ាស់​ក្នុងសង្គម ដែលមិននឹកស្មាន ទាំងមិននឹក កើតឡើង នា ទស្សវត្ស ប្រជែងលើផ្នែកបច្ចេកវិជ្ជាសេរី ដោយងាយៗ ប្រជាពលរដ្ឋ​មួយឃុំ ឆ្លងរោគសង្គម ដោយចេតនា ប្រ ភេទមនុស្ស មានវិជ្ជាជីវៈអ្នកសង្រោះមនុស្សលោក​ នាភូមិរកា ឃុំរកា ស្រុក​សង្កែ ខេត្តបាត់ដំបង ។​ ដិរតនិង គ្រោះសង្គោះ បង្កជាតំណក់ទឹកភ្នែកអស់ក្តីសង្វេក រាស្ត្រល្ងិតល្ងង់មួយឃុំ នេះ ដែល​ចិត្ត​មិន​ស្ងប់រឿង​ក្តីស្លាប់​នៅ នឹង​​មុខ ។
​ថ្ងៃទី៨ខែមករាឆ្នាំ២០១៨ ក៏លេចឡើងនៅទូរលេខបន្ថែមពីចំនួន អ្នកភូមិរកា ដែលមិនមា​នចេតនាសោះ ឆ្គងលើគន្លង គ្រួសារនិងសង្គម ថា បា​នស្លាប់ដោយការឆ្លងរោគអេដស៍ ពីចេតនា របស់គ្រូពេទ្យ ឈ្មោះ​យ៉ែម ជ្រឹង ថាបានឡើងដល់ចំនួន២៧នាក់ហើយ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។​ពលរដ្ឋ​កំពុង​រៀបចំ​ពិធី​បុណ្យ​សព លោកយាយ តាត ឆយ ដែល​ស្លាប់​ដោយសារ​មេរោគ​អេដស៍​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៥។

ក្នុងការផ្សព្វផ្សាយនោះបានបង្ហាញថា ស្រ្តីម្នាក់អាយុ ៦៦ឆ្មាំបានកើតជំងឺអេដស៏ ដែលរស់នៅ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងបានស្លាប់កាលពីថ្ងៃទី៨ មករាថ្មីៗនេះដោយសារ តែការ ធ្វេសប្រហែស របស់គ្រូ ពេទ្យ ដែលគ្មានសញ្ញាប័ត្រម្នាក់ឈ្មោះ យ៉ែម ជ្រិង។​ ក្នុងនោះក៏បានលើកឡើងទៀតថា ក្រុម គ្រួសារ របស់គាត់បាន និយាយថា «មុនស្លាប់អាការៈរបស់គាត់ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ រួមផ្សំទាំងជំងឺចាស់ជរាផង កម្លាំងកាន់តែខ្សោយ បាយទឹកលែងនឹកនា ថែមទាំងថ្នាំពន្យាអាយុក៏លេបលែងបានតទៅទៀត»។ គួររំលឹកថា ចៅក្រមសាលាដំបូងខេត្តបាត់ដំបង កាលពីដើមខែធ្នូ ឆ្នាំ២០១៥ សម្រេចផ្ដន្ទាទោសលោកគ្រូពេទ្យ យ៉ែម ជ្រិង ដាក់ពន្ធនាគារ ២៥ឆ្នាំ ពាក់ព័ន្ធការចម្លងមេរោគអេដស៍ដល់អ្នកភូមិរកា៕