ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់សោភា អ្នកនាង សារាយ សក្ខិណា មុននេះហាក់មិនស្ងប់ក្នុងអារម្មណ៍នោះទេ បន្ទាប់ពីផ្ទុះរឿងអាស្រូវគ្រួសារ ដែលម្តាយក៏ត្រូវ គេបង្ខូចកិត្តិយស រឿងឆបោកប្រាក់បីម៉ឺនដុល្លារ។​ យ៉ាងណា រឿងនេះ ក៏នៅមិនទាន់មានព័ត៌មានបង្ហាញថា ត្រូវបញ្ចប់លើលក្ខខណ្ឌណានៅឡើយដែរ ។Image may contain: 5 people, people sitting, table and indoor

ប៉ុន្តែទោះយ៉ាង អ្នកនាង សារ៉ាយ សក្ខិណា ជាកូនស្រីសំណព្វចិត្ត​និងជាជំហរនៃគ្រួសារ ដែលមុនននេះ​ក៏ចេញ​មក​អះ​​អាងថា ម្តាយនាង មិនមានចេតនា​កេញប្រវាញ់ប្រាក់អ្នកណាដល់ចំនួនបីម៉ឺនដុល្លារ តែបើ​មួួយម៉ឺន​ដុល្លា​រ​នោះមានមែន គាត់យកប្រាក់គេមកបង្វិលរកស៊ី ។ រំពេចពីការភ្ញាក់ផ្អើលរឿងអាម៉ាសនេះ អ្នកនាង​សារ៉ាយ សក្ខិណា ក៏បង្ហាញការដំណើរការអាជីវកម្មថ្មី ក្នុងដើមទុនចំណាយវាល់ម៉ឺនដុល្លារ ។ អា​ជីវកម្ម​ថ្មីលើដីកំណើត របស់អ្នកនាង សារ៉ាយ សក្ខិណា ហាងគ្លីនិកកែសម្ភស្សថ្មី ដែលធ្វើ​ពិធី​សូត្រមន្ត​ក្រុងពលីគ្លី​និកកែ​សម្ភស្ស​សា​ខាថ្មីបាននិមន្តព្រះសង្ឃសូត្រមន្តសុំសេចក្ដីសុខ និងរកទទួលទានមានបាន លុយហូរចូលដូចទឹក។​Image may contain: table, food and indoor

គួរបញ្ជាក់ផងដែរថាការបើកគ្លីនិកនេះគឺនៅថ្ងៃទី ០៩ ម្សិលមិញនេះ ដែលមាន​ទីតាំង​ស្ថិតជិត​ហាងស៊ុប​របស់នាង។ Image result for សារាយ សក្ខណា