ភ្នំពេញ៖ ថ្មីៗនេះពិធីការនីដ៏ល្បីជាង ១០ឆ្នាំមុន អ្នកនាង ចាន់ សុផានី បានរៀបរាប់​ពីជីវិតនាង​រស់នៅ​សព្វ​ថ្ងៃខ្វះភាពកក់ក្តៅគ្មានអ្នកមើលដែរ ដោយក្នុងសារដ៏វែងនោះសរសេរថា «ខ្ញុំពេញ​ចិត្តនឹង​ចរិកលក្ខណៈ​របស់​ខ្ញុំណាស់ ខ្ញុំមិនដែរធ្វើអោយបុគ្គលណាម្នាក់លំបាកដោយសារខ្ញុំ​ហើយក៏មិនដែលបោះបង់អ្នកណាម្នាក់​​អោយឯកា​គឺខ្ញុំតែងតែព្រួយបារម្មណ៌ពីមនុស្រគ្រប់គ្នាដែលខ្ញុំមើលថែ…..តែ!? ខ្ញុំមិនយល់សោះហេតុអ្វី?បានជា​គេមិន​មើល​ថែរ​ខ្ញុំវិញផង ដឹងអត់ថាខ្ញុំស្រឡាញ់ពាក្យថាគ្រួសារណាស់ ខ្ញុំចង់បានណាស់ភាព​កក់ក្តៅតែខ្ញំុ​មិនដែលបាន​ទទួល​ទាល់តែសោះក្នុងកំណើតកើតមករបស់ខ្ញុំ….សង្ឃឹមថាវត្តមានរបស់អ្នកជាសុភមង្គលនឹងជាភាពកកក្តៅមួយដែលខ្ញុំទទួលបានចុងក្រោយនៃជីវិតរបស់ខ្ញុំជឿថាជីវិតរបស់ខ្ញុំប្រហែលជាមានតែអ្នកម្នាក់គត់ដែលផ្តល់ក្តីស្រម័យមួយនេះមកខ្ញុំ….ប៉ុន្តែពេលនេះតើម្នាក់នោះកើតមកនៅហ្ន៎!ជើងលេខប្រាប់ថាត្រូវរង់ចាំសិន@$ចប់»។

ភាពឯកាអ្នកនាង ចាន់ សុផានី ត្រូវបានគេកត់សម្គាល់ថា នាងចាប់ផ្តើមបាក់ទឹកចិត្តខាំង ខណៈលោក ហ្សូណូ បានចាកចេញ​ពីរូបនាង ទុកឲ្យនាងរស់នៅចិញ្ចឹមកូនតែម្នាក់ឯង តែយ៉ាងណាក៏នាងនៅតែខិតខំបន្តទៅមុខទៀត។Image may contain: 1 person, close-up