ភ្នំពេញ៖ ក្រោយការផ្ទុះរឿងតម្លៃខ្លួន ខេមរៈ សិរីមន្ត ខ្ពស់អនេកនោះ ថ្មីៗនេះ ផលិតកម្មហង្សមាស បានបង្ហោះចម្រៀងថ្មីសន្លាងមួយបទលើផេកផ្លូវការ​​របស់ខ្លួន ធ្វើឲ្យមហាជនទូទៅមានការគាំទ្រយ៉ាងច្រើន។

បទចម្រៀងថ្មី ខេមរៈ សិរីមន្ត បានស្តែងឡើងជីវិតទាហានស្ម័គ្រលះបង់ជីវិតការពារ​ព្រំដែន ក្រៅពីស្ម័គ្រស្មោះនឹងជាតិខេមរា ទាហានរូបនោះ ក៏ស្មោះនឹងស្នេហាផងដែរ ពោលបើនារីរូបណាធ្វើជាប្រពន្ធ ទាហានកំលោះនោះមិនឲ្យខកបំណង​ឡើង។

ម្ល៉ោះហើយបានជាចម្រៀងដែលមានខ្លឹមសារដូចខាងលើនេះ ត្រូវបានអ្នកនិពន្ធ លោក តូនី បានដាក់ចំណងជើងថា «ទាហានចិត្តស្មោះ»។ ចង់ដឹងថា ទាហានចិត្តស្មោះ ពីរោះយ៉ាងណា សូមបងប្អូនស្តាប់ទាំងអស់គ្នា!