ភ្នំពេញ ៖ តារាសម្តែងស្រីនិយមលែងដើមទ្រូង សាន សុម៉ាលី បានបង្ហាញសកម្មភាពការងាររបស់នាងនៅក្នុងក្លឹបរាត្រីជាញឹកញាប់គួរកត់សម្គាល់។ ដោយឡែកកម្មវិធីទូរទស្សន៍វិញ តារាសម្តែងរូបនេះ ហាក់មិនសូវបង្ហាញវត្តមានទេ។
ទាក់ទិនរឿងនេះ អ្នកស្គាល់តារាសម្តែង សាន សុម៉ាលី បានបង្ហើបថា «បច្ចុប្បន្ន សុម៉ាលី កំពុងមមាញឹកខ្លាំងជាមួយការងារនៅក្លឹបកំសាន្ត។ ចំណែកឯនៅស្ថានីយទូរទស្សន៍ និងការសម្តែង ក៏មានការងារច្រើនដែរ ប៉ុន្តែនាងមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើវាឡើយ ព្រោះនាងជាប់ការងារចម្បងនៅក្នុងក្លឹប»។ ក្រៅពី សាន សុម៉ាលី ក៏មានតារាមួយចំនួន ធ្វើការនៅក្នុងក្លឹបនោះដែរ៕
