ភ្នំពេញ៖ រយៈពេលចុងក្រោយនេះ តារាម្រៀងអ្នកនាង ឆៃ លីដាឡែន ហាក់ដូចជាបង្ហាញអារម្មណ៍ប្លែកៗនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ ធ្វើឲ្យមហាជនជាច្រើន មានការសង្ស័យលើសម្ព័ន្ធភាពស្នេហា របស់នាងជាមួយនឹងស្វាមីថា អាចមានបញ្ហារកាំរកូស ដោយការរស់នៅមិនចុះសម្រុងគ្នា។

ក្នុងសារនោះ នាងបានសរសេរថា «តើខ្ញុំស្លូតពេកមែន? តើមើលមកខ្ញុំ ជាមនុស្សអាក្រក់ណាស់មែនទេ? ឬក៏គិតថាខ្ញុំកាច? អ្នកណាៗក៏និយាយដែរថា មុខខ្ញុំមិនមែនស្លូតទេ តែតាមការពិតទឹកភ្នែកខ្ញុំ ហូរនៅខាងក្នុង»។ អ្នកនាងបន្តទៀតថា «បើថ្ងៃមួយម្នាក់ស្រីនេះ ដើរដួល តើមានអ្នកណាស្ម័គ្រចិត្តចាប់ទាញដៃ មនុស្សស្រីម្នាក់នេះ ក្រោកឈរហើយចាំផ្តល់កំលាំងចិត្តឲ្យទេ?»។

ចំណែកប្រជាប្រិយភាព របស់នាងហាក់មានការស្រុតចុះទៅវិញ ខណៈដែលអាជីពសិល្បៈ ត្រូវបានក្រសួងផ្អាកមួយសន្ទុះធំ ព្រោះតែការស្លៀកពាក់សិចស៊ីមិនប្រណីដៃ គ្រាចេញទៅច្រៀងនៅក្រៅប្រទេស៕