ភ្នំពេញ៖ ថ្វីត្បិតតែឪពុក តារាចម្រៀង ករុណា ពេជ្រ ឆ្លងផុតការវះកាត់ក្តី ប៉ុន្តែស្ថានភាពជំងឺមិនទាន់ធូរស្បើយនៅឡើយ ពោលកំពុងដេកស្តូកស្តឹងនៅលើគ្រែពេទ្យមានទាំងឧបករណ៍ពេទ្យក៏នៅជាប់សព្វប្រាណ ។

ថ្មីៗនេះ តារាចម្រៀងដែលវិវឌ្ឍខ្លួនឡើងកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្មថោន ករុណា ពេជ្រ ក៏បង្ហាញសារក្នុងន័យបែបព្រួយបារម្ភថា «យកពេទ្យ ជាផ្ទះ គ្រាន់បើជាងគេងនៅផ្ទះ អារម្មណ៏អ្នកនៅពេទ្យ»។

យ៉ាងណាមិញនៅក្នុងបណ្តាញសង្គម គេឃើញមានអ្នកគាំទ្រជាច្រើន បង្ហាញសារ ជូនពរឲ្យឪពុកតារាចម្រៀង ករុណា ពេជ្រ ឆាប់ជាពីជំងឺ៕