ភ្នំពេញ៖ រឿងរ៉ាវមន្ត្រីអាងស័ក្តិធំ វាយទាត់ធាក់មន្ត្រីនគរបាលកិច្ចសន្យាយ៉ាងព្រៃផ្សៃបំផុត រងការរិះគន់ពីសំណាក់មជ្ឈដ្ឋានទូទៅ ថា ជាទង្វើថោកទាប អាងស័ក្តិ អាងទ្រព្យសម្បត្តិធ្វើបាបមន្ត្រីតូចតាចទន់ខ្សោយ ដែលខំធ្វើការបម្រើរាស្ត្រដោយស្មោះត្រង់។

ក្រោយកើតហេតុប៉ុន្មានម៉ោង សមត្ថកិច្ចបានឃាត់ខ្លួន បុរសជាមន្ត្រីនគរបាលស័ក្តិ ៣ និងបានបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ។ ជុំវិញរឿងនេះ មន្ត្រីនគរបាល​កិច្ចសន្យា ជាជនរងគ្រោះ បានរៀបរាប់ថា «មន្ត្រីស័ក្តិ៣ បានអូសខ្ញុំមកចិញ្ចឹមផ្លូវ បានទះខ្ញុំមួយដៃ ថែមទាំងធាក់ខ្ញុំមួយជើងទៀត»។

សូមទស្សនាវីដេអូ!!