ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែមករានេះ កម្លាំងនគរបាលចម្រុះ ចុះប្រមូលជនសង្ស័យ ដែលក្លែងបន្លំ ជាសង្ឃ ដើរបិណ្ឌបាតតាមទីផ្សារ ទីសាធារណៈ និងដេកស្នាក់នៅតាមផ្ទះសំណាក់ ក្នុងក្រុងសៀមរាប បានចំនួន១៩នាក់ ។

យោងតាមការបញ្ជាក់របស់មន្ត្រីនគរបាលបានឲ្យដឹងថា«ជនសង្ស័យទាំង១៩នាក់ នោះរួមមាន៖ យ៉ាន ធន ស្រុកកំណើតភូមិត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង, ឈ្មោះ ហុក ពិសី នៅខេត្តព្រះវិហារ, ឈ្មោះ សាត សំអូន នៅខេត្តតាកែវ, ឈ្មោះ ហម ហៀង នៅខេត្តកំពង់ស្ពឺ, ឈ្មោះ តូច ឡ នៅបាត់ដំបង, ឈ្មោះ សៅ សុភាព, គឺ សូរ, ឈ្មោះ គឺ លី, ឈ្មោះ យូ ពិសិទ្ធ, ឈ្មោះ យឿន សាយន្ត, ដួង ដានី, ម៉ាប់ ប៉ាលី, ឈ្មោះ ឈៀង ណាក់, ផុន សុផាត, ឈ្មោះ យី ហង់, ឈ្មោះ វុន សឿន, ឈ្មោះ អ៊ុត ណុន, ឈ្មោះ សារី រ័ត្ន និង ឈ្មោះ ពោ សុភក្ត្រ័» ។