ភ្នំពេញ៖ តារាចម្រៀងដៃគូ ទេព បូព្រឹក្ស, ជី ដេវីត នៅព្រឹកថ្ងៃទី១១ខែមករានេះ បានបង្ហាញក្នុងហ្វេសប៊ុកថា « ដូចសព្វមួយដង ម្តាយខ្ញុំបានចតឡាននៅមុខផ្ទះ នៅតំបន់ជិតវត្តគោកបញ្ជន់ ហើយចង្រៃអីព្រឹកម៉ិញនេះត្រូវចោរលួចទៅបាត់ស្រមោល»។

បន្ថែមពីការបង្ហាញឲ្យដឹងពីគ្រោះស៊យក្នុងជីវិតគ្រួសារ តារាចម្រៀង ដែលមុននេះ បង្ហាញឲ្យមានការភ្ញាក់ផ្អើលកក្រើកវិថីសិល្បៈ និងកាដូ ថ្ងៃខួបកំណើតឲ្យដៃគូចម្រៀង ដែលកំពុងល្បីថា ជាគូស្នេហ៍ នាង ទេព បូព្រឹក្ស ចប់ពីកាដូ ទូរស័ព្ទថ្លៃចូលពានដុល្លារ ក៏បង្ហាញបន្ថែកាដូ រថយន្តថ្លៃរាប់ម៉ឺនដុល្លារ លោក ជី ដេវីត ឲ្យដឹងទៀតថា «ឡានដែលចោរលួចនោះ គឺជាឡានរបស់ម្តាយខ្ញុំ ម៉ាក កូរ៉ូឡា ស្លាកលេខ ភ្នំពេញ 2AO-3028»។

ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារតារាចម្រៀងរូបនេះ ហាក់មិនសូវសោកស្តាយប៉ុន្មានទេ ហើយក៏មិនបានដុតដៃដុតជើងស្វែងរកដែរ ដោយគ្រាន់តែលោក ជី ដេវីត ផ្តាំទៅមហាជនទូទៅថា ប្រសិនបើបងប្អូនណា បានឃើញឡានម្តាយខ្ញុំ សូមទាក់ទងមកលោកតែប៉ុណ្ណោះ។