ភ្នំពេញ៖ នៅដើមឆ្នាំ២០១៨ លោក ខេមរៈ ភារុណ ជាបងប្រុសកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បង្ហាញឲ្យដឹងផងដែរពីតម្លៃខ្លួន ប្អូនប្រុសជាកំពូកតារាចម្រៀង ជាថ្នូក្នុងការឡើងឆាកតន្រ្តីមួយឆាក។ តាមការបង្ហាញពីរៀមច្បងត្រកូល ខេមរៈ លោក ខេមរៈ ភិរុណ ជាអ្នកនិពន្ធប្រចាំគ្រួសារខេមរៈផងនោះ បានបង្ហាញថា«ពេលតារាចម្រៀង ខេមរៈ សិរីមន្ត ចូលរួមសម្តែងឬច្រៀង ពិសេសក្នុងពិធីបុណ្យធំៗម្តងៗតម្លៃខ្លួន របស់ ខេមរៈ សិរីមន្ត ចន្លោះពី ៤៥០០ទៅ ៦០០០ដុល្លារនេះ គឺតាំងពីបួនប្រាំឆ្នាំមុន មកម្ល៉េះ»។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលោក ខេមរៈ សិរីមន្ត ចូលមកក្នុងទ្រនំនៃផលិតកម្ម រស្មីហង្សមាសមក គេសង្កេតឃើញថា កេរ្តិ៍ឈ្មោះល្បាញល្បី និងប្រជាប្រិយភាពរបស់លោក បានកើនឡើងទ្វេដង ព្រោះរាល់បទចម្រៀង ដែលលោកបានចេញហើយនោះ គឺសុទ្ធតែពីរោះរណ្ដំទាំងអស់ នឹងទទួលការពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។