ភ្នំពេញ៖ ចំណងអាពាហ៍ពិពាហ៍ ខុសវ័យ អ្នកនាង គង់ សុជាតិ និង ស្វាមីវ័យក្មេង លោក ជា វិបុល។ ជាញឹកញយស្វាមីវ័យក្មេង ក៏រមែងបង្ហាញ ភាពស្រស់ស្រាយដែលលោកចំណាយពេលដ៏មមាញឹកពីការងារ មកផ្គាប់ចិត្តភរិយា ។ ពីចំណងជីវិតខុសវ័យ ទាំងទទួលការសរសើរពីអ្នកគាំទ្រ ថា មិនត្រឹមមិនប្រកាន់វ័យ ក៏សូម្បីតែអតីតកាលភរិយាក៏លោក ជា វិបុល មិនប្រកាន់ ។

បន្ថែមលើនេះ គូស្នេហ៍មួយគូនេះក៏បង្ហាញពីដំណើរបណ្តើរគ្នាយ៉ាងត្រសង អមដោយសារដ៏រីករាយ ថា«ធ្វើអោយមានស្នាមញញឹមក្នុងគ្រួសារ គឺជាការបង្កើតនូវសេចក្តីសុខផ្លូវកាយ និងចិត្ត ព្រមទាំងសុភមង្គល»។ បញ្ជាក់ផងដែរក្នុងចំណងជីវិតស្នេហាកើតចេញពីអាពាហ៍ពិពាហ៍រយៈពេល៤ឆ្នាំ ទាំងភាពផ្អែមល្ហែម នៅតែបង្អួតភ្នែកអ្នកគាំទ្រគ្មានលស់ថ្ងៃ ទោះជាការងារសិល្បៈមមាញឹកយ៉ាងណាក៏ដោយនោះ។ តែងតែទទួលបានសុខសុភមង្គលក្នុងក្រុមគ្រួសារជានិច្ច៕