ភ្នំពេញ៖ ជាញឹកញយនាយ ចយ តារាកំប្លែងក្នុងក្រុមនាយ ក្រឹម ងារមុនអាក្រក់ តែងបង្ហាញ ភាពផ្អែម ល្ហែម នឹងគូស្នេហ៍ជានិស្សិតវ័យក្មេងរូបស្រស់ ដែលធ្វើឲ្យបុរសៗរូបស្អាត់សង្ហា ច្រណែនពីវាសនា តារាកំប្លែង រូបនេះ គ្រប់ៗគ្នា។
ក្នុងវេលាថែរក្សាចំណង ដែលពាក្យគេនិយាយចំអកឲ្យថា ស្រីស្អាត ប្រុសអាក្រក់ ជាងពីឆ្នាំ ពេលនេះ នាយ ចយ ក៏រឹតតែធ្វើឲ្យបុរសៗ តែចំអកឲ្យវាសនាស្នេហាលោក រឹតច្រណែនថែមទៀត ជាមួយការបង្ហាញសារ បង្ហាញពី ជីវិត អាពាហ៍ពិពាហ៍ពិតប្រាកដនៃស្នេហា នាយ ជាមួយនិងនិស្សិតស្រីរូបស្អាតវ័យក្មេង កាន់តែខិតជិតមកដល់។
ក្នុងបង្ហាញនេះ នាយ ចយ ក៏បានបង្អួតសាររៀបរាប់នៅក្នុងហ្វេសប៊ុកជាភាសាអង់គ្លេសថា « Pre-Wedding sexy at kps Thanks q camera man: Bro Om Nimoun Happy kop»។ សារនេះហើយទើបធ្វើឲ្យមហាជន ស្ញប់ស្ញែងនិងពួកគេទាំងពីរ ថាពួកគេស្រលាញ់គ្នាណាស់ និងចូលរួមអបអរសាទរផង សង្ឃឹមថា និងបាន លឺដំ ណឹងល្អឆាប់ៗ និងជូនពរឲ្យពួកគេស្រលាញ់គ្នាឲ្យដល់ចាស់កោងខ្នងទៀតផង។
