ភ្នំពេញ៖ ក្នុងសូររន្ទឺពីភ័ព្វវាសនា ក្លាយជាចៅប្រសារបងប្រុសនាយករដ្ឋមន្រ្តី ស្រីស្អាត គីម ច័ន្ទបូរមី ក៏កាន់ ទទួលបានភាពលេចធ្លោក្នុងឱកាសការងារសិល្បៈ ទាំងការថតស្ពត ថតភាពយន្ត និងឱកាស គ្រងឈុត សម្លៀកបំពាក់ម៉ូដល្បីៗបង្អួតភ្នែក ភ្ញៀវជាតិនិងអន្តរជាតិ បានឃើញពីទេពកោសល្យ ដ៏អស្ចារ្យ របស់ ស្រី ស្អាត រូបនេះផងដែរ។
ក្នុងសារបង្ហាញពីអនុភាពទីផ្សារការងារសិល្បៈរបស់ស្រីស្អាត និងជាសង្សាបណ្តូលចិត្ត លោក ហ៊ុន សុបញ្ញា នាង គីម ច័ន្ទបូរមី បានបង្ហាញក្នុងសាររៀបរាប់ក្នុងអ៊ិនស្តាក្រាមនាងថា «ថ្ងៃស្អែកនេះខ្ញុំនឹង ធ្វើការបង្ហាញ នូវ ម៉ូតរ៉ូបម៉ាក SHERRI HILL »។ ក្នុងសារនេះ ស្រីស្អាត់ម្ចាស់ស្នេហ៍ចៅប្រុសឯកឧតម្ភ ហ៊ុន ណេង រូបនេះ ក៏ បាន អះអាងថា «ដែលជាម៉ាកដ៏ល្បី សំរាប់សុភាពនារីទាន់សម័យ ដែលនិយមលែងម៉ូតសំលៀកបំពាក់ ចូល រួម ក្នុង កម្មវិធី រៀបអាពាហ៍ពិពាហ៍ កម្មវិធីស្រមោលសរ ក៏ដូចជាចូលរួមកម្មវិធីជប់លៀងផ្សេងៗ»។
ក្នុងនោះ គីម ច័ន្ទបូរមី ក៏អះអាងឲ្យដឹងទៀតថា «សំលៀកបំពាក់ម៉ាក SHEERI HILL ដែលបង្ហាញ នៅ ថ្ងៃ ស្អែកនេះ គឺបាននាំចូលដោយផ្ទាល់ពីប្រទេសអាមេរិក ដែលមានក្នុងស្តុករួចជាស្រេច ដោយមិន ចាំបាច់ ពិ បាក ក្នុងការចំណាយពេលរង់ចាំយូរក្នុងការកម្មង់.»។
