តាកែវ៖ ស្រ្តីវ័យ ៣០ឆ្នាំប្លាយម្នាក់ ត្រូវប្តីប្រចណ្ឌ និងដេញកាប់ជាច្រើនកំបិតបណ្តាលឲ្យរងរបួសធ្ងន់ ព្រោះខឹងប្រពន្ធនិយាយ​លេងជាមួយបុរសភូមិផងរបងក្បែរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

ភ្លាមៗនោះ ជនរងគ្រោះឈ្មោះ លាង អិត អាយុ ៣៩ឆ្នាំ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​បង្អែកស្រុកព្រៃកប្បាស។ ចំណែកឯប្តីឈ្មោះ ជា ខេម អាយុ ៤៨ឆ្នាំ រត់គេចខ្លួនបាត់ក្រោយពេលបង្កហេតុ៕