ភ្នំពេញ៖ នៅឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងបើកថ្នាក់អក្ខរកម្មបន្ថែម តាមរោងចក្រទូទាំងប្រទេស ដើម្បីចូលរួម​លុប​បំបាត់​អក្ខរភាព​ក្នុងចំណោមកម្មករកម្មការនី ក្នុងការសម្រេចគោលដៅកំឡុងពេល ១០ឆ្នាំចុងក្រោយនេះ។

ទាក់ទិនបញ្ហានេះ លោក គូច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រពន្ធ នៃក្រសួងអប់រំ មានប្រសាសន៍ថា ក្រសួងនឹងជ្រើសរើងគ្រូស្ម័គ្រចិត្តមកពីផ្នែករដ្ឋបាលរោងចក្រ ទៅ​បង្រៀន​នៅចុងម៉ោង ឬម៉ោងទំនេរណាមួយ ហើយបង្រៀនត្រឹមតែរយៈពេល ៤៥នាទី ទៅ១ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ លោកបន្តថា «រោង​ចក្រ​ត្រូវ​ផ្តល់​កន្លែងឲ្យកម្មករកម្មការនីសិក្សារៀនសូត្រ អាចជាកន្លែងការិយាល័យប្រជុំជាដើម»។