អាមេរិក៖ កាលអំឡុងឆ្នាំ២០១៧ ក្រុមហ៊ុនហ្វេសប៊ុក បានយកប្រទេសកម្ពុជា តេស្តផ្ទាំង New Feed និង Explore Feed។ នៅខណៈនេះ ក្រុមហ៊ុនហ្វេសប៊ុក កំពុងរៀបចំ​ដាក់ឲ្យដំណើរការផ្ទាំងទាំង២នេះ ទូទាំងសកលលោកតែម្តង ដើម្បីអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។

ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានពន្យល់ថា អ្នកប្រើប្រាស់ទាំងឡាយ នឹងត្រូវចំណាយពេកតិចជាងមុនក្នុងការទំនាក់ទំនងជាមួយមិត្តភក្រ ព្រោះបើកឡើងឃើញសុទ្ធមិត្តភក្ររបស់អ្នក post ក្នុង New Feed ចំណែកឯ post ក្នុង page វិញ ទាល់តែចូលទៅមើលក្នុង Explore Feed ។ គួរបញ្ជាក់ថា នេះគឺជាសញ្ញាអវិជ្ជមាន​មួយ សម្រាប់អាជីវកម្ម និងបណ្តាញសារ​ព័ត៌មាន​អនឡាញ។