កំពង់ឆ្នាំង៖ លោក ស្កុត ណេសិន (Scott Neeson)  ជាស្ថាបនិកមូលនិធិកុមារកម្ពុជា បានទៅធ្វើទស្សនកិច្ចនៅសាលាបណ្តែតទឹក ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ទន្ទឹមនោះ លោក ស្កុត បានផ្តល់កំលាំងចិត្តដល់កុមារទាំងនោះ ឲ្យខិតខំរៀនសូត្រ ដើម្បីជាយាន​បំភ្លឺផ្លូវទៅថ្ងៃអនាគតរបស់ពួកគេ។

ជាមួយគ្នានោះ លោក ស្កុត ក៏បានណែនាំពីវិធីសាស្ត្របង្រៀនមួយចំនួន ដែលមានភាពទាន់សម័យ និងទាក់ទាញចំណាច់អារម្មណ៍ក្មេងៗ ដល់លោកគ្រូអ្នកគ្រូនៅទីនោះផងដែរ។ ទង្វើរបស់ លោក ស្កុត ដែលបានខិតខំជួយកុមារកម្ពុជា ដើម្បីចៀសផុតពីអក្ខរភាព ត្រូវបានប្រជាជនខ្មែរកោតស្ញប់ស្ញែងនូវស្នាដៃមួយនេះ ហើយលោកក៏ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​បានផ្តល់​សញ្ជាតិខ្មែរថែមទៀតផង៕