ភ្នំពេញ៖ តារាសម្ដែងដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៦០-៧០ គឺលោកស្រី ឌី សាវ៉េត ដែលមានរហ័សនាមថា ផ្ការីកគ្រប់រដូវ ដែលបច្ចុប្បន្នអ្នកស្រីមានអាយុជាង៧០ឆ្នាំទៅហើយនោះ ប៉ុន្តែក្រឡេកទៅមើលសម្រស់គាត់វិញនៅតែស្រស់ស្អាតដដែល។

យ៉ាងណាម៉ិញកាលពីថ្មីៗនេះ មានបណ្ដាញសង្គមហ្វេសប៊ុកមួយបានទម្លាយរូបភាពប៉ុន្មានសន្លឹករបស់អ្នកស្រី ថែមទាំងនិយាយបែបនេះថា«បែកធ្លាយរូបថតលោកស្រី ឌី សាវ៉េត បង្ហាញខ្លួនយប់មិញរាំលេងកំសាន្តនៅក្នុងក្លឹបរាត្រី»។ បញ្ជាក់ផងដែរលោកស្រីមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជាទេ លោកស្រីថែមទាំងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងប្រទេសថៃទៀតផង។