កម្ពុជា៖ ថ្ងៃជោគថ្ងៃជាវេលាល្អ កូនកំលោះកូនក្រមុំ ត្រូវបានឪពុកម្តាយរៀបចំទុកដាក់ឲ្យមានគូស្រករ ហើយក៏ថ្ងៃរីករាយបំផុតក្នុងមួយឆាកជីវិតដែរ។ ប៉ុន្តែអភ័ព្វអ្វីតែកូនក្រមុំនៅតំបន់ដាច់ស្រយាលមួយ ថ្ងៃការត្រូវបានខ្មោចចូល និយាយរវើរវាយ គ្មានដឹងអី ធ្វើឲ្យម្តាយឪពុកទាំងសងខាងរកកលចង់ខ្យល់គ្រប់ៗគ្នា។
ភ្លាមៗនោះ សាច់ញាតិបានរត់ទៅហៅគ្រូអាចារ្យ ដើម្បីនិយាយបែបបន់ និងលួងលោមខ្មោចកុំឲ្យបៀតបៀនកូនចៅ ខុសទាស់យ៉ាងណាកូនចៅព្រមសែនព្រេនជូន។ បន្ទាប់ពីធ្វើពិធីនេះ មិនទាន់បានមួយម៉ោងផង កូនក្រមុំរូបស្រស់ ក៏បានវិលមករកសភាពដូចដើមវិញ និងបន្តការពិធីមង្គលការរហូតចប់ចុងចប់ដើម៕
សូមទស្សនាវីដេអូ!!
