ភ្នំពេញ៖ ថ្មីៗនេះ ម្ចាស់ពាន Cambodian idol នី រតនា បានបង្ហោះសារចេញពីដែនសមុទ្ររំលេចដោយរូបថតដ៏ស្រស់ត្រកាលនៅលើផ្ទៃទឹកសមុទ្រធំល្វឹងល្វើយ ជិះសំដៅទៅកោះភីភី ខេត្តភូកេត ប្រទេសថៃ។ ទន្ទឹមនោះ តារាចម្រៀង នី រតនា បានសរសេរសារថា «សួស្ដីបងប្អូន អ៊ំពូមីងទាំងអស់គ្នា សុខទុក្ខយ៉ាងណាដែរបាទប៉ុន្មានថ្ងៃនេះ ? មាននឹកខ្ញុំទេបាទ?»។
រំពេចនោះ អ្នកគាំទ្រ បានចូលខមមិនផ្ញើចិត្តនឹកទៅតារាចម្រៀងរូបនេះយ៉ាងច្រើនសន្ធឹក។ ទោះជាយ៉ាងណា តារាចម្រៀងម្ចាស់បទ «មហាឈឺ» នី រតនា បានសន្យាជាមួយបងប្អូនអ្នកគាំទ្រថា «ជួបជាមួយខ្ញុំឆាប់ៗនេះ នៅកម្ពុជា»៕
