ថៃ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Pongsakorn Channoi បានធ្វើកាបង្ហោះវីដេអូ ច្រៀងបទចំរៀងបទលើទឹកចិត្ត អោយមិត្តភ័ក្រដែលកំពុងឈឺធ្ងន់នឹងប្រឈមជាមួយនឹងរោគចម្លែងរលួយពេញផ្ទៃមុខនឹងភ្នែក ដោយគេច្រៀងផងសុំជំនួយផងដើម្បីយកលុយមកមើលថែជំងឺរបស់មិត្តគេ។

ម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បាននិយាយ លើកទឹកចិត្តទៅមិត្តភក្តិដែរថា«ជាធម្មតាជីវិតមនុស្សយើងវាបែបនេះឯង គ្មានអ្នកណាចង់អោយរឿងបែបនេះកើតមកនោះទេ តែបើវាមកហើយយើងត្រូវតែហ៊ានប្រឈមនឹងតស៊ូជាមួយវាឆ្លងវាអោយបាន ស្រលាញ់ជានិច្ចណាមិត្តសំលាញ់ រោគដែលកំពុងកើតឡើងចំពោះ យើងនឹងនៅក្បែនឹងចាំជួយផ្ដល់កំម្លាំងចិត្តរហូត»។

សារដដែលនោះបន្តក្នុងទៀតថា“សូមជួយស៊ែរដើម្បីលើកទឹកចិត្តផង ស៊ូៗទៅមុខរហូតទៅណាមិត្តសំលាញ់ សូមអគុណគ្រប់កម្លាំងចិត្ត ដែលផ្ដល់អោយមក នឹងប្រាក់1$ ឬក៏10$ ឬក៏100$ដែលតែងតែផ្ដល់មកអោយជួយមិត្តខ្ញុំ ដើម្បីព្យាបាល»៕