ភ្នំពេញ៖ កាលពីថ្ងៃទី០៩ខែមករាឆ្នាំ២០១៨នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ឆាយ វីរៈយុទ្ធ បានបង្ហោះរូបភាព រួមជាមួយពាក្យពេចន៍ បង្ហាញសេចក្តីត្រេកអរយ៉ាងដូច្នេះថា«ខ្ញុំបាទពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមពិធីក្រុងពាលីព្រឹកមិញនេះនៅកោះពេជ្រ»។

ក្នុងនោះផងដែរ តារាចម្រៀងល្បីឈ្មោះ ក្នុងទ្រនំសាន់ដេ និងជាកូនប្រសារថៅកែរោងម៉ាស៊ីដ៏ល្បីនៅទឹកដីខេត្តកំពុងចាម លោក ឆាយ វីរៈយុទ្ធ បានបង្ហាញឱកាសថតរូបជាមួយ កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ឯកឧត្តម ហ៊ុន ម៉ាណែត ដែលស្ថិតក្នុងសម្លៀកបំពាក់យោធា។

ពីរូបដ៏កម្រដែលតារាចម្រៀងរូបនេះទទួលបានឱកាសនោះ លោកក៏បានបង្ហាញសាររៀបរាប់បន្តថា «ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្តម ជួន សុវណ្ណ មានសុខភាពល្អ និងទទួលបានភាពជោគ ជ័យ​​គ្រប់ភារៈកិច្ច»។ ផ្ទុយទៅវិញបែរជាមានប្រិយមិត្តចូលទៅខមមិនយ៉ាងដូច្នេះទៅវិញថា«កត្តិយសមិនអាស្រ័យលើបានថតជាមួយលោកធំនោះទេ តែទោះយ៉ាងណាសូមអោយលោកទទួលបានជោគជ័យ គ្រប់ភារ​កិច្ច»។​