ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមករាឆ្នាំ២០១៨នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិកល្បករខ្មែរ និងសមាគសិល្បៈស្ម័គ្រចិត្តជួយសង្គម បានជូនមូលនិធិសិល្បៈចាស់ជរា មានគ្រឿងឧបភោគបរិភោគរួមទាំងថវិការជូន លោកយាយ ទេព ម៉ារី និងលោកតា ប៉ែន ប្រាង។

បញ្ជាក់ផងដែរលោកយាយទេព ម៉ារី មានអាយុ ៧៥ឆ្នាំជាអ្នកគ្រូភ្លេងពិណពាទ្យ បច្ចុប្បន្នរស់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញជាមួយក្មួយស្រី លោកយាយមានជំងឺលើសឈាម និងទឹកនោមប្រៃ។

ដោយឡែកលោកតាប៉ែន ប្រាង មានអាយុ៧៣ឆ្នាំបច្ចុប្បន្នរស់ភូមិ ព្រៃស្ពឺ សង្កាត់ ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ គាត់ជាមរតកមនុស្សរស់ ដោយធ្វើការខាងស្រាវជ្រាវប្រពៃណីបុរាណនៅក្រសួងវប្បធម៌វនិងវិចិត្រសិល្បៈ លោកតាមានជំងឺខ្សោយបេះដូង និងរលាកក្រពេះ។ ជាចុងក្រោយលោកតាលោកយាយក៏បានថ្លែងអំណរគុណដល់សមាគម និងសប្បុរសជនដែលបានចូលរួមចំនែកជួយដល់សង្គមផងដែរ។