ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក ឌីជេ អាចារ្យធំ ថ្មីៗបានបង្ហោះរូបគំនូររទេះ បុរាណ នៅលើជញ្ជាំងប្រាសាទ ។ ក្នុងនោះក៏មានរូបថតរទេះ ដែលប្រជាកសិករនិយមប្រើក្នុងមធ្យោបាយដឹកជញ្ជួនផលដំណាំ ដែលមានការតុបតែងដូចនឹងក្នុងគំនូរក្នុងជញ្ជាំងប្រាសាទផងនោះ ក៏កើតជាក្តីស្រម៉ៃ ចង់បានរទេះបុរាណ ជាកសរមរតកវប្បធម៌ដូនតា ធ្វើការអភិរក្សបង្អួតទេសចរបរទេស។

ក្នុងសារដែលបង្ហាញពីក្តីត្រេកត្រអាលនិងមរតកវប្បធម៌ដូន ដែលជាឧបរណ៍ដឹកជញ្ជូនផលដំណាំកាលពីសម័យកន្លងផុតនេះ ដែលគេហៅថា រទេះគោ ក្នុងរចនាបទតុបតែលម្អដ៏គួរជាទីទាក់ទាញ មានទាំងដំបូងនោះ ឌីជេ អាចារ្យធំ ក៏បានរៀបរាប់ក្នុងហ្វេសប៊ុកថា «បើខ្ញុំមានលទ្ធភាព ខ្ញុំនឹងទិញរទេះបុរាណនេះឲ្យបាន»។ 

បន្ទរនឹងភាសារដែលគ្រប់រូបនៃមនុស្សរមែងនិទានឡើង ពេលឃើញរបស់ល្អគួរជាទីគាំចិត្តដែលថា «ស្រលាញ់ណាស់» បុរសវ័យក្មេងនលេងសាក់សព្វប្រាណ និងរមែងបង្ហាញកាយវិកាថែរក្សាអភិរក្សទម្រង់សិល្បៈ ពិសេសសិល្បៈបុរាណ ឌីជេ រូបនេះក៏បានបង្ហាញថា « អភិរក្សកេរមរតកខ្មែរ»។ ក្នុងនោះផងដែរក៏មានអ្នកចូលទៅខមមិនសួរថា«តម្លៃប្រហែលប៉ុន្មានដែលបង»ក៏មានការឆ្លើយភ្លាមថា«១៥៥០$ បង របស់បងប្អូនអ្នកខាងសៀមរាបវាជារបស់សម័យសង្គមរាស្ត្រនិយមទេ តែម៉ូតបុរាណ អាយុប្រហែល ៨០ឆ្នាំជាង»។