ភ្នំពេញ៖ ក្នុងចំណងជីវិតក្រៅខាន់ស្លា រួមរស់និង បុរសជន ជាតិអារ៉ាប់ បង្កើតបានកូនស្រី មួយរូបសម្ផស្ស ក៏គួរ ឲ្យខ្នាញ់ ទាំងការងារសិល្បៈក៏ឃ្លាតឆ្ងាយ អ្នកនាង បូនីតា ដាដេណា ស្រាប់តែបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុក បង្ហាញពីអារម្មណ៍ទទួចចង់ឲ្យពេលវេលាវិលថយក្រោយវិញ។ ក្នុងសារដែលបង្ហោះភ្ជាប់និងរូបភាព ក្នុង ឈុត សម្តែងភាពយន្តជាមួយនឹងលោក ទេព រិន្ទដារ៉ូ តារាសម្តែងនិយមតែងខ្លួនសិចស៊ីយ៉េៗ អ្នកនាង បូនីតា ដាដេណា បានរៀបរាប់ភ្ជាប់នឹងសំនួរសួរទៅមហាជនផងដែរថា« ទាយលេងៗ ក៏បានដែរណា ថាក្នុងរឿងអីគេ ២ នាក់ ពូរ៉ូ ជិត២០ឆ្នាំហើយ ចង់ឲ្យវេលា ត្រលប់ក្រោយ ណាស់»។Image may contain: 3 people, people standing

បើទោះជាអ្នកនាង បូនីតា ដាដេណា ហាក់បង្ហាញជំហរចង់រំឭកអតីតកាលលើវិថីសិល្បៈ និងបង្ហោះ ទាំងរូប ភាពអ្នកនាង ធ្លាប់បានសម្តែងរួមនឹងលោក ទេព រិន្ទដារ៉ូ ក្តី ។ តែតបនិងការទទួចពីអ្នកគាំទ្រ ក៏ចង់ ឃើញ វត្តមានអ្នកនាង វិលមកវិញនោះ អ្នកនាង ដែលមានឈ្មោះ ជាចាងហ្វាង ផលិតកម្ម អធិមង្គលផងនោះ ក៏ បង្ហាញក្នុងខមមិនតបទៅអ្នកគាំទ្រវិញថា «ឈប់សម្ដែងកុនទៀតហើយ»។Image may contain: one or more people