ភ្នំពេញ៖ ក្រោយ តារាចម្រៀង ករុណា ពេជ្រ បង្ហាញភាពអន្ទះសារចង់ឃើញឪពុកឆ្លងផុតការរវះកាត់ និងរត់ ទៅ បែរបន់ថ្វាយ មាន់ នំចំណី ផ្លែឈឺ អស់ទីសង្ស័យឪពុក មានជាប់មាត់ជាប់ករ លើពពួកអារក្ខអ្នកតា ពីកន្លែង មួយទៅកន្លែងនោះ។
នៅរសៀលថ្ងៃទី១២ខែធ្នូនេះ ដែលជាថ្ងៃ ក្រោយឪពុកវះ កាត់ឈាមកក ក្នុងខួរក្បាលបាន៨ថ្ងៃ តារាចម្រៀង ករុណា ពេជ្រ ក៏បង្ហាញឲ្យឃើញផងដែរថា ពេលនេះឪពុកខ្ញុំត្រូវបានគ្រូពេទ្យបញ្ជូនចេញបន្ទប់សង្គ្រោះ ចេញមកបន្ទប់ផ្សេងហើយ។ ក្នុងសារបង្ហាញនេះ តារាចម្រៀង ករុណា ពេជ្រ បានរៀបរាប់ថា «ដោយការយកចិត្តទុកដាក់ របស់ លោកគ្រូ-អ្នកគ្រូ ពេទ្យ , វត្ថុសក្ក័សិទ្ធ គ្រប់ទិសទី កុងម៉ា ជីដូនជីតា ជាពិសេស កំលាំងចិត្តសេចក្តីអាណិត ស្រលាញ់ របស់ ពុកម៉ែបងប្អូន និង Fri ក្នុង Facebook បានបន់ស្រន់ជូនដល់ប៉ាខ្ញុំ … ឥឡូវនេះប៉ាខ្ញុំ មានសភាពធូរស្រាលបន្តិច»។ ក្នុងពីសារដែលបង្ហាញថា «បន្ទាប់ពីវះកាត់អស់រយៈពេល 8 ថ្ងៃមកហើយ ឥឡូវនេះខាងមន្ទីរ ជប៉ុនសាន់រ៉ាយ ភ្នំពេញ បានបញ្ជូនចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយ ហើយដូរមកបន្ទប់ថ្មីវិញ»។
ក្នុងនោះតារាចម្រៀងរូបនេះក៏បានអះអាងថា «តាមសភាពប៉ាខ្ញុំអាចបើកភ្នែក កំរើកដៃជើង បានខ្លះៗ… តែគាត់មិនទាន់បានដឹងខ្លួននៅឡើយទេ……ព្រឹកមិញ ម៉ោង 5:30 ព្រឹក ខ្ញុំបានលាគាត់ មកសៀមរាប ខ្ញុំបាននិយាយទៅគាត់ ថាប៉ា អត់ជូនពរកូនដូចពេលមុនទេរឺ ?? គាត់បានបើកភ្នែក ព្រិចៗ … ហើយខ្ញុំបាននិយាយថា ប៉ាត្រូវអោយកំលាំងចិត្តកូនណា»។
