ភ្នំពេញ៖ តារាចម្រៀង និងសម្ដែងសិចស៊ីយ៉ឹៗ អ្នកនាង ឆយ័លី ដាឡែន បានបង្ហាញពីអារម្មណ៍សប្បាយ និង បង្ហាញពីការតាំងចិត្តចាប់ដៃស្វាមីក្រាបផ្ទឹមក្បាលដល់កន្ទេល បើទោះជាមានរឿងអ្វីមករំខានក៏ដោយ ក៏ចាប់ មិនឲ្យរបូតនោះដែរ។ តែយ៉ាងណាក្នុងសារដែលបង្ហាញពីការរៀបរាប់ អស់ភាព ផ្អែមល្ហែម និងជីវិត អាពាហ៍ ពិពាហ៍និងស្វាមីវ័យក្មេងជាងនាង ទាំងបង្ហាញពាក្យពោលអរគុណប្តី«អូនអរគុណបងដែលនៅតែចាប់ដៃអូន រហូតមិនថាមានរឿងអីក៏ដោយ ក៏បងមិនលែងដៃអូនដែរ ហើយបង ប្រាប់អូន ថាមនុស្ស ស្រលាញ់គ្នា ហើយ ក្រាបក្បាលដល់កន្ទេល ត្រូវជឿហើយស្តាប់គ្នាកុំស្តាប់អ្នកដ៏ទៃ បើមិនចេញពីមាត់បងទេ»។Image may contain: 2 people, people smiling, people standing

បន្ថែមពីការតាំងចិត្តផ្ញើប្រាណនិងដើមទ្រូងស្វាមីក្មេង ទោះមានរឿងអីក៏មិនបោះបង់គ្នា។ អ្នកនាង ឆ័យលី ដាឡែន ក៏ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ភ្ញាក់ផ្អើលផងដែរនិងពាក្យដែល បង្ហាញជាសាធារណៈក្នុងសារនោះថា «អូនចងចាំពាក្យថា ប្រព្ធនដើមគឺជាស្រូវជង្រុក ចំណែកឯស្រីគឺជាបន្លែបង្កា ដែលគេ តែង តែ ស៊ីបន្ថែម នៃរស់ជាតិ» ។Image may contain: 1 person, sitting, selfie and close-up

ក្នុងន័យដែលនាងបង្ហាញនេះ ក៏ត្រូវបានមជ្ឈដ្ឋានមួយចំនួន នាំគ្នាភ្នកថា «បែបមុននេះ ឆ័យលី ដាឡែន រមែងបង្ហាញពិបាកចិត្តនោះ បែបមកពីប្តីក្មេងនាង បែបលប់ទៅសៅគ្រី តែយ៉ាងណាពេលនេះ ដាឡែន ក៏ ទំ នងធ្វើចិត្តទទួលយកអីដែលកើតឡើងបាន ទើបនាងចេញសារលួងចិត្តខ្លួនឯងបែបនេះ»។Image may contain: one or more people and fireImage may contain: 2 people, people smiling, indoorImage may contain: 2 people, indoor