បាត់ដំបង៖ ថ្មីៗនេះមានអ្នកច្នៃម៉ូដសម្លៀកបំពាកវ័យក្មេងមកពីខេត្តបាត់ដំបងម្នាក់ បានបង្ហោះបង្អួតស្នាដៃជាម៉ូដនៅក្នុងបណ្តាញសង្គម ។
ដែលក្នុងនោះឃើញមានអ្នកប្រើសប្រាសបណ្តាញសង្គមពិសេសអ្នកដែលមានសមត្ថភាពផ្នែកច្នៃម៉ូដសម្លៀកបំពាក់ ក៏នាំគ្នាពោលសរសើរគ្រប់គ្នា លើម៉ូដពញ្ជនៈខ្មែរ និងបង្កប់នូវក្បូរក្បាច់រចនាបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរពិតៗផងដែរ។
យុវជនមួយរូបមានគណនីហ្វេសប៊ុកឈ្មោះ Nara Feshion ដែលរស់នៅខេត្តបាត់ដំបង បានបង្ហាញនូវស្នាដៃគំនូរនូវសម្លៀកបំពាក់តំណាងជាតិជាច្រើន សុទ្ធតែមានអត្ថន័យរបស់រូបនីមួយៗ ដោយមានឈុតជាច្រើន សុទ្ធសឹងតែទទួលបានការកោតសរសើរជាពិសេសគឺឈុត ព្យញ្ជនៈខ្មែរទាំង៣៣តួ។ ក្នុងរូបនោះផងដែរប្រសិនបើយើងសាកស្រមៃមើលថា «ប្រសិនបើវាចេញជារូបរាងពិតនៅខាងក្រៅមិនដឹងជាស្រស់ស្អាតប៉ុណ្ណាទេ»។
