តាកែវ៖ មិនគួរឲ្យជឿសោះថា ក្មេងប្រុសអាយុ ១២ ឆ្នាំហ៊ានចាប់រំលោភក្មេងស្រីអាយុ ៣ឆ្នាំរហូត បាន សម្រេច ដល់ទៅ ៥ដង។ ករណីនេះដែរបានធ្វើឲ្យផ្អើលអស់ពេញភូមិ ដោយនឹកមិនស្មានថា ហេតុអ្វី បានជា បានជាក្មេង ប្រុសម្នាក់នេះមានគំនិតឆ្កួតលីលា ហានប្រព្រឹត្តទង្វើបែបនេះឡើយ។

ករណីខាងលើនេះដែរ បានកើតឡើង នៅ យប់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ នៅក្នុង ភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែ ។កុមារាជាប់ចោទមាន ឈ្មោះ ម ផ អាយុ ១២ ឆ្នាំ ឯក្មេងស្រីរងគ្រោះ មានឈ្មោះ ស នអាយុ ៣ ឆ្នាំ នាក់ទាំងពីររស់នៅភូមិ ឃុំ ខាងលើ។ ប៉ូលីសបានចុះស្រាវជ្រាវដល់ទីកន្លែង ដោយជន រងគ្រោះ បានចង្អុលប្រាប់នៅក្បែរ ទ្រុងគោរីឯជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំ ឯក្មេងស្រីរងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​ នាំទៅមណ្ឌលសុខភាពដើម្បីព្យាបាល៕