ភ្នំពេញ៖ ក្រោយបែកសង្សារក្មេង តារាសម្តែងសិចស៊ី សាន សុម៉ាលី  ហាក់មានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តឡើងវិញ ព្រោះ​នាង​ឈប់​គិតខ្វល់ខ្វាយពីបុរសឈ្មោះ ប្រុស ខួច នោះទៀតហើយ ដោយងាកមកប្រឹងថែសម្រស់របស់នាង ទុកជា​ទីចាប់​អារម្មណ៍​សម្រាប់មនុស្សផងទាំងពួង ជាពិសេសបុរសៗ។

ជាក់​ស្តែងមួយរយៈចុងក្រោយនេះ តារាសម្តែងស្រីវ័យ ៣០ឆ្នាំប្លាយ សាន សុម៉ាលី បានព្យាយាមសម្រកទម្ងន់រហូតបានសម្រេច ពោលគឺមានរាងស្រឡូន​មិនចាញ់តារាវ័យក្មេងឡើយ។ ជាមួយគ្នានោះផងដែរ នាងបានបង្ហោះរូបមួយសន្លឹកបង្ហាញរាងតូចច្រឡឹង និងបានសរសេរសារថា «លាហើយស្រីធាត់ ៦០គីឡូ»។ ជាការពិតណាស់ រូបរាងរបស់តារាសម្តែងរូបនេះ តែងទទួលការសរសើរពីសំណាក់បុរសៗថា ស្អាតគួរឲ្យស្រលាញ់៕