ភ្នំពេញ៖ ក្នុងដំណើរវិលមកកម្ពុជា តារាសម្តែងអតីតភរិយា ពេជ្រ ភារុណ, អម្ពរ ទេវី ត្រូវបានមហាជនរង់ចាំទទួលស្វាគមន៍យ៉ាងច្រើនកុះករ ​និងកក់ក្តៅបំផុត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គួរកត់សម្គាល់ឃើញថា ក្នុង​វិល​មក​ថត​ខ្សែភាព​យន្ត​ភាគរបស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន នេះ អ្នកស្រី អម្ពរ ទេវី ហាក់នៅស្ងប់ស្ងាត់ ដោយមិនបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ឬក្តីរំភើប​លើបណ្តាញ​សង្គមហ្វេសប៊ុកឡើយ។

ប្រភព​អ្នក​ដឹងរឿងនេះច្បាស់បានបង្ហើបថា «អ្នកស្រី អម្ពរ ទេវី វិលមកថតកុនលើកនេះ គ្រាន់​តែ​បំពេញ​បំណង​ផលិតករ និងទស្សនិកជនតែប៉ុណ្ណោះ​»។ ប្រភពដដែលបានបន្តថា «តារាសម្តែងរូបនេះ បានសាងគ្រួសារថ្មីលើទឹកដីអាមេរិក យ៉ាងមានក្តីសុខ និងសុភមង្គលណាស់ ព្រោះប្តីក្រោយរបស់អ្នកស្រីមានជីវភាពធូធារ ម៉្លោះ​ហើយ​អ្នកស្រី​មិន​បាន​ពឹង​ផ្អែក​លើ​ការ​ងារ​សិល្បៈ​ឡើយ​»៕