ភ្នំពេញ៖ ក្រោយចេញបទចម្រៀងថ្មីរួមគ្នាកូនប្រុសទាំង៣ ព្រាប សុវត្ថិ ធ្វើមានសន្ទុះអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ តួយ៉ាង មកទល់ពេលនេះ វីដេអូចម្រៀងដំបូងរបស់កូនប្រុសទាំង ៣ ព្រាប សុវត្ថិ ដែលបង្ហោះក្នុងផេកផ្លូវការផលិតកម្មហង្សមាស មានអ្នកចុច Like ប្រមាណ ៤ម៉ឺននាក់ និងអ្នក Share ជិត ២ម៉ឺននាក់។

ចំណែកឯក្នុង Channel Youtube របស់រស្មីហង្សមាស​វិញ មានអ្នក View ជាង ១លាននាក់ និងអ្នក Like ជាង ២ម៉ឺននាក់។ ទន្ទឹមនឹងការគាំទ្រយ៉ាងច្រើនកុះករនេះ សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បង ព្រាប សុវត្ថិ បានសរសេរសាររៀបរាប់ក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ​អ្នកគាំទ្រទាំងអស់ ដែលបានគាំទ្រពួកគេទាំង ៣នាក់។

ក្នុងសារនោះ លោកបានសរសេរថា «ជាដំបូង ខ្ញុំបាទ សុំលើក​ម្រាម​ដៃដប់ អរគុណដល់ពូមីង អ៊ំប្រុស អ៊ំស្រី និង បងប្អូន ដែលតែងតែ ស្រលាញ់ និង គាំទ្រមកលើពួកខ្ញុំទាំងបី»។ គួរកត់សម្គាល់ថា ប្រជា​ប្រិយ​ភាព​កូន​ប្រុសទាំង៣ ព្រាប សុវត្ថិ កាន់តែកើនទ្វេ ក្រោយចេញបទ «កែវភ្នែក» ជាសំនៀងរួមគ្នា សុវត្ថិ មុន្នីវណ្ណ, សុវត្ថិ មុន្នីនាគ និង សុវត្ថិ សិរីវុឌ្ឍ ៕

សូមទស្សនាវីដេអូ!!