ភ្នំពេញ៖ ខណៈកំពុងតែមានសន្ទុះការគាំទ្រខ្លាំង និងមមាញឹកការងារសិល្បៈ សម្តែងវ័យក្មេង ជុំ រចនាពេជ្រ ហៅ បេប៊ី មិនបានខ្វល់គិតដល់​គូ​ស្រករឡើយ។

ថ្មីៗនេះ បេប៊ី បាននិយាយធ្វើមិនខ្វល់ប្រាប់អ្នកសារព័ត៌មានថា «និយាយទៅ យកប្តីមកធ្វើអី នាំតែជាប់ដៃជាប់ជើង ទៅណាមិនរួចអី ពិបាកណាស់ ខ្ញុំធុញណាស់ អត់ទាន់ចង់បានប្តីទេបង។ បើនិយាយពីគេស្រលាញ់វិញ គឺចេះតែមានហើយ តែយើងមិនសូវមានពេលគិតទៅលើរឿងហ្នឹងទេ»។ តារាសម្តែង និងចម្រៀង បេប៊ី បានបញ្ជាក់ថា រឿងគ្រួសារ រឿងរៀបមិនទាន់គិតទេ ចាំពេលណា ពេលនោះចុះ៕